
វ៉ែន សាមាន
អភិបាល
បណ្ឌិត វ៉ែន សាមាន ឆ្លងកាត់បទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ជំនួញ និង វិស័យអប់រំ ដោយបានកសាងការអនុវត្តពីមន្ន្ត្រីលក់ រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ។ លោកបណ្ឌិតបានកសាងជំនាញលើការគ្រប់គ្រងប្រតិបត្តិការ ការរៀបចំយុទ្ធសាស្ត្រ ការអភិវឌ្ឍអាជីវកម្ម និង ការដឹកនាំក្រុមការងារ ។ ក្រៅពីអាជីពការងារ លោកក៏ជាវិនិយោគិន និងអ្នកប្រឹក្សាអាជីវកម្ម ដែលមានការចូលរួមក្នុងវិស័យហិរញ្ញវត្ថុ អប់រំ និង សហគ្រាសអាជីវកម្មខ្នាតតូច។ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម (BBA), បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម (MBA) , បរិញ្ញាបត្រជាន់ខ្ពស់អប់រំ (M.Ed) និង បណ្ឌិត (DBA) ព្រមទាំងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេសលើភាពជា អ្នកដឹកនាំ ការគ្រប់គ្រង ជំនាញឌីជីថល និង ការអភិវឌ្ឍស្ថាប័ន។