ឥណទានប៊ីអិនភីអិល (BNPL)
ឥណទានដែលផ្តល់ជូនលោកអ្នក សម្រាប់ការប្រើប្រាស់លើការទិញ ប្រភេទសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ សម្ភារៈឌីជីថល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាច្រើន នៅតាមហាងដៃគូ ដែលចុកទិញមុន ទូរទាត់តាមក្រោយ លើប្រព័ន្ធផ្សារអនឡាញ ដែលបានសហការរបស់ គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក។
ឯកសារតម្រូវងាយស្រួល
ទទួលយកគ្រប់ប្រភេទនៃទ្រព្យធានាបំណុល
អនុម័តឥណទានរហ័ស
អនុម័តនិងបញ្ចេញឥណទានក្នុងចន្លោះពេល ១ថ្ងៃបន្ទាប់ពីការដាក់ពាក្យ
ស្នើឥណទានតាមអនឡាញ
បំពេញពាក្យតាមអនឡាញដោយមិនចាំបាច់មកសាខាផ្ទាល់
- រយៈពេលកម្ចីចាប់ពី ១ខែឡើង រហូតដល់ ១២ខែ។
- ការសងត្រលប់ លឿនក៏បាន ។
- អាចទទួលបានឥណទានប្រភេទផ្សេងៗទៀតបន្ថែមទៀតក្នុងពេលតែមួយ។
- មានការសិក្សាបែប ងាយស្រួល ដោយមិនបង្កភាពស្មុគស្មាញ ដល់អតិថិជន ។
- ការបញ្ចូលទិន្ន័យអតិថិជនដោយដៃគូរសហការ ដែលបង្ករភាពងាយស្រួល ដល់អតិថិជន ។
- ទទួលបានទំនិញភ្លាមៗ ពីទុនស្វ័យប្រវត្តិ ពីប្រព័ន្ធ អេប ។
- លើកកំពស់ការរស់នៅ ដោយទាន់សម័យកាល ក្នុងសង្គម ។
- ការបង់ឥណទានមានលក្ខណៈងាយស្រួល កាត់កងដោយស្វ័យប្រវត្តិ តាមការព្រមព្រៀងជាមុន ។
- មន្ត្រីប្រឹក្សាអតិថិជន របស់ ម៉ាមេឌី តែងតែនៅក្បែរៗ អតិថិជនជានិច្ច ករណី មានតម្រូវបន្ថែម ពួកគេនឹង ប្រតិបត្តិសេវាបានយ៉ាងល្អ ។
- ទទួលបានការប្រឹក្សា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង បទពិសោធ កិច្ចការ អាជីវកម្ម ពីមន្ត្រីប្រឹក្សាអតិថិជន ។
- (ក្នុងករណី) មានតម្រូវការក្នុងការទទួលបានទៅលើសេវាធានារ៉ាប់រង ឥណទាន នោះមន្ត្រីប្រឹក្សាអតិថិជន នឹងសម្របសម្រួលជូន ។
ពេលដាក់ពាក្យស្នើកម្ចី បងប្អូនភ្ជាប់មកជាមួយនូវឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(នៅមានសុពលភាព) ឬ
២. លិខិតឆ្លងដែន(នៅមានសុពលភាព) ឬ
៣. សៀវភៅគ្រួសារ (បានតែមេគ្រួសារមានបិទរូបថត)
៤. សំបុត្រកំណើត
៥. សៀវភៅស្នាក់នៅ(បានតែមេគ្រួសារ)
៦.មានទិន្ន័យនៅក្នុង អេប(App.)ដៃគូរស្រាប់ (គោរពតាមការណែនាំពី អេបដៃគូរ ដែលជាសមាជិក)
សម្រាប់ឯកសារមួយចំនួន បន្ថែមលើលក្ខខណ្ឌកម្ចី មន្ត្រីប្រឹក្សាអាជីវកម្មអតិថិជននឹងពន្យល់បន្ថែមពេលជួបពិភាក្សា ។
សម្គាល់៖ ជាទូទៅអ្នកខ្ចីបានជាបុគ្គលិកបំពេញការងារជាមួយក្រុមហ៊ុនដែលជាដៃគូរសហការ ។
ព័ត៌មានលម្អិត
| ចំនួនឥណទានធំបំផុត | អត្រាការប្រាក់ | រយៈពេល |
|---|---|---|
| ៤,០០០,០០០ រៀល | ០.០០%-១.២០% | ០១-១២ ខែ |
| ១០០០.០០ ដុល្លារ |
*ម៉ាមេឌី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់និងកម្រៃសេវាដោយមិនចាំបាច់ជូនដំណឹងជាមុន។