ផលិតផលនិងសេវាកម្ម
តើលោកអ្នកមានតម្រូវការប្រាក់មែនទេ?
គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក គឺជាដៃគូមួយដ៏ល្អសម្រាប់លោកអ្នក។
ពួកយើងមានជម្រើសឥណទានជាច្រើន ដើម្បីបំពេញតម្រូវការលោកអ្នក។

ឥណទានកសិកម្ម
ឥណទានកសិកម្មជាមួយ ម៉ាមេឌី ដើម្បីទិញ គ្រាប់ដំណាំ ដាំដំណាំ ចិញ្ចឹមសត្វ និង ទិញឧបករណ៍កសិកម្ម ។ ការផ្តល់ជូនឥណទាន និងការសងត្រលប់គឺបត់បែនទៅតាមចំណូលជារដូវកាលនៃកសិកម្មរបស់អ្នក។ មន្ត្រីប្រឹក្សាអាជីវកម្មរបស់អ្នក នៅទីនេះ ដើម្បីផ្ដល់សេវាកម្មដល់ផ្ទះអ្នក ជាមួយនឹងបទពិសោធឥណទានកសិកម្មជាង១០ឆ្នាំ។
ឥណទានអាជីវកម្មខ្នាតតូច
ងាយស្រួលនិងរហ័សក្នុងការទទួលបានឥណទានអាជីវកម្មជាមួយ ម៉ាមេឌី ជាមួយនឹងការផ្ដល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃទ្រព្យធានាបំណុល និងឯកសារងាយស្រួល។មន្ត្រីប្រឹក្សាអាជីវកម្មរបស់អ្នក នៅទីនេះ ដើម្បីផ្ដល់សេវាកម្មដល់ផ្ទះអ្នក ជាមួយនឹងបទពិសោធឥណទានកសិកម្មជាង១០ឆ្នាំ។
ឥណទានទឹកស្អាតនិងអនាម័យ
ការរស់នៅដោយប្រកាន់ភ្ជាប់នូវអនាម័យ និងប្រើប្រាស់ទឹកស្អាតជាប្រចាំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខមាលភាពរបស់លោកអ្នក។ ម៉ាមេឌី ផ្តល់ជូនឥណទានទឹកស្អាត និង អនាម័យដើម្បីជួយឲ្យប្រសើរឡើងនូវសុខមាលភាពក្រុមគ្រួសារ និង សហគមន៍របស់លោកអ្នក។
ឥណទានស្ដ្រីនិងអាជីវកម្មខ្នាតតូច
ជាគម្រោងឥណទានអាជីវកម្មរចនាឡើងយ៉ាងពិសេសសម្រាប់ស្ត្រីកម្ពុជា ដែលមានគម្រោងចង់ពង្រីកមុខរបរ ឬចាប់ផ្ដើមអាជីវកម្មថ្មី។
ឥណទានទិញសម្ភារៈ
ឥណទានដែលផ្តល់ជូនអតិថិជន សម្រាប់ចំណាយលើការទិញរបស់របរប្រើប្រាស់ ករណីបន្ទាន់ ឬសម្ភារៈសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនឬនៅក្នុងក្រុមគ្រួសារ។ ឥណទាននេះនឹង ជួយបំពេញរាល់តម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។
ឥណទានអាយឡូន I-Loan
ឥណទានដែលផ្តល់ជូនលោកអ្នក សម្រាប់ទិញទូរសព្ទដៃ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលទៅកាន់គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។
ឥណទានគ្រាំទ្រសេវាកម្មចល័តខ្នាតតូច
ឥណទានដែលចូលរួមក្នុងការគាំទ្រសេវាកម្មដឹកជញ្ជូនធុនតូចនៅទូទាំងប្រទេស ដូចជា រឺម៉កកង់បី រថយន្តឈ្នួលជាដើម។ម៉ាមេឌី នៅជិតលោកអ្នក ដើម្បីលោកអ្នកនិងសហគមន៍យើង។
ឥណទានដៃគូនិងអាជីវកម្មខ្នាតតូច
អតិថិជនអាចប្រើប្រាស់ឥណទានដៃគូនិងអាជីវកម្មខ្នាតតូច សម្រាប់ពង្រីកអាជីវកម្ម និងបង្កើនស្តុក ឬ ដើមទុនអាជីវកម្ម។ប្រសិនបើលោកអ្នកចង់ឲ្យអាជីវកម្មរបស់លោកអ្នកមានការរីកចម្រើននិងទទួលបានផលចំណេញ ហេតុអ្វីមិនដាក់ពាក្យស្នើសុំ ឥណទានដៃគូនិងអាជីវកម្មខ្នាតតូច ជាមួយ ម៉ាមេឌី?
ឥណទានប៊ីអិនភីអិល (BNPL)
ឥណទានដែលផ្តល់ជូនលោកអ្នក សម្រាប់ការប្រើប្រាស់លើការទិញ ប្រភេទសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ សម្ភារៈឌីជីថល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាច្រើន នៅតាមហាងដៃគូ ដែលចុកទិញមុន ទូរទាត់តាមក្រោយ លើប្រព័ន្ធផ្សារអនឡាញ ដែលបានសហការរបស់ គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក។
ឥណទានអ៊ីឡូន (E-Loan)
ឥណទានដែលផ្តល់ជូនលោកអ្នក កំពុងបំពេញការងារ នៅតាមបណ្តាររោងចក្រនានា ដែលបានចាប់ដៃគូ ជាមួយ គ្រឹះស្ថានម៉ាមេឌី ហ្វាយនែន ម.ក ក្នុងទុនជាឥណទានសម្រាប់ការប្រើប្រាស់ សាច់ប្រាក់បន្ទាន់ និង ចាំបាច់ភ្លាមៗ ។
ឥណទានវីអាយភី (VIP)
ឥណទាន វីអាយភី (VIP) ជាប្រភេទឥណទានផ្តល់គូរអតិថិជនជាពិសេស ដែលអតិថិជនមានបទពពិសោធជាមួយ គ្រឹះស្ថាន ម៉ាមេឌី ចាប់ពី ២៤ខែឡើង ដែលមានប្រវត្តិនិងទំនាក់ទំនងល្អអាចជាដៃគូ អាចជា ការសហការគ្នា ។ អតិថិជនតម្រូវទុន ប្រើប្រាស់លើការពង្រីកអាជីវកម្មដែលមានស្រាប់ និង មានអាយុកាលសមរម្យ ដោយកំណត់លក្ខខណ្ឌសងត្រលប់រយៈពេលខ្លីៗក៏បាន ជាមួយទំហ៊ំទុនធំ ។