Home » អំពី ម៉ាមេឌី

អំពី ម៉ាមេឌី ហ្វាយនែន ម.ក

គ្រឹះស្ថានឥណទានជនបទ ម៉ាមេឌី ហ្វាយនែន ម.ក គឺជាគ្រឹះស្ថានឥណទានជនបទឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានឥណទានជនបទជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និងមានទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន ម៉ាមេឌី ហ្វាយនែន ម.ក បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ។ មិនតែប៉ុណ្ណោះ ម៉ាមេឌី ហ្វាយនែន ម.ក បានបង្កើតឲ្យមានផលិតផលឥណទានផ្សេងៗជាច្រើន ដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។

  • ទស្សនៈវិស័យ(Vision)

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង លើកកម្ពស់សេដ្ឋកិច្ចពួកគាត់ឲ្យកាន់តែប្រសើរឡើងតាមរយៈការ ឥណទានដែលមានការទទួលខុសត្រូវធានា និរន្តរៈភាពសុវត្ថិភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ។

  •  បេសកកម្ម(Mission)

ជាស្ថាប័នឈានមុខក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ខ្នាតតូច ដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅក្នុងទីក្រុង និងអ្នករស់តាមបណ្តាខេត្តនានា ជាមួយលក្ខខ័ណ្ឌខ្ចីដ៏ងាយស្រួលបំផុត។

កាវិវឌ្ឍន៍របស់ ម៉ាមេឌី ហ្វាយនែន ម.ក

  • បានបង្កើតអោយមាន ការគ្រប់គ្រងអនុបាត សំខាន់សម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ និង ព័ត៌មានវិទ្យា ។
  • បានចាប់ដៃគួរជាមួយ ធនាគារ វីង ដើម្បីកម្ចី និង សង ប្រតិបត្តិការសេវាឥណទាន ។
  • បានបង្កើតប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញពីវឌ្ឈនភាពរបស់ ម៉ាមេឌី ហ្វាយនែន ម.ក ។
  • បានបង្កើនសមត្ថភាព ម៉ាមេឌី អេប ដើម្បីអនុញាតិអោយដៃគូ សហការប្រើប្រតិបត្តិការទិន្នន័យ ។
  • បានបន្ថែមផលិតផល MMSL ដែលជាផលិតផលយុទ្ធសាស្ត្ររបស់ខ្លួន ។ 
  • បន្ថែម និង ពង្រីកផលិតផល ឥណទានស្ត្រី ដើម្បីចូលរួមចំណែកការកសាង ឥណទាននេះអោយរឹងមាំ ។
  • បានចូលជាសមាជិក និយ័តករគណនេយ្យ និងសវនកម្មកម្ពុជា ។
  • បានសម្រេចដាក់អោយប្រើប្រេាស់ ម៉ាមេឌី ម៉ូបាល់អេប សម្រាប់ប្រើប្រាស់ផ្ទៃក្នុង ។
  • បានបង្កើតឲ្យមានកម្មវិធី ទំពាំងកសាងអ្នកដឹកនាំនិងបុគ្គលិកឆ្នើម។
  • ចាប់ផ្តើមកំណត់ យុទ្ធសាស្ត្រ ឌីជីថលលើប្រតិបត្តុិការ ដែលយន្តការ អភិវឌ្ឈន៍ ម៉ាមេឌី អោយក្លាយជាក្រុមហ៊ុន មានចំណាយប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ ។
  • បញ្ចូនគណៈគ្រប់គ្រង អភិវឌ្ឈន៍សមត្ថភាព ដោយចូលរួមសិក្សា ១១ វគ្គ លើកម្មវិធី អភិវឌ្ឈន៍សមត្ថភាពថ្នាក់ដឹកនាំ​ ដែលសម្របសម្រួលដោយ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ។
  • បង្កើតអោយមានកម្មវិធ​ី  ់​​ ៉​ដុំមាសដើម្បីសមាជិក គ្រួសារ ម៉ាមេឌី   ៉​ ។
  • បង្កើតបាន នាយកដ្ឋាន សវនកម្មផ្ទៃក្នុង និង​គ្រប់គ្រងហានិភ័យ ។
  • បានធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ(External Auditor) ។
  • ចូលជាសមាជិក ការិយាល័យឥណទានកម្ពុជា (CBC Credit Bureau Cambodia)
  • អភិវឌ្ឍន៍ ផលិតផល យុទ្ធសាស្ត្រ ថ្មីៗ បន្ថែម អោយត្រូវស្ថានភាព សេដ្ឋកិច្ច ។
  • កែលម្អរចនាសម្ព័ន្ធក្រុមហ៊ុន
  • ទទូលបាន វិញ្ញាបនបត្រពី ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ
  • បានអនុវត្តន៍ស្តង់ដារ របាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម​​(CIFRS for SMEs)
  • ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល អនឡាញ (Online Core banking)
  • សហការជាមួយ ក្រុមហ៊ុន ជំនាញប្រឹក្សាអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ។
  • បានសិក្សា បង្កើតឧបករណ៍គ្រប់គ្រង ដើម្បីឲ្យមានស្ដង់ដារ ប្រតិបត្តិការមួយសម្រាប់ពេលអនាគត ។
  • ក្លាយជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CAM) ។
  • គ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក បានចូលជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
  • ប្ដូរឈ្មោះ មកជា ម៉ាមេឌី ហ្វាយនែន ម.ក ។
  • បានជ្រើសរើស ប្រធានសាខា ដែលមានសក្តានុពល ។
  • ទទូលបាន វិញ្ញាបនបត្រជាគ្រឹះស្ថាន ឥណទានជនបទពី ធនាគារជាតិនៃកម្ពុជា
  • ប្ដូរឈ្មោះមកជា មហាជន ហ្វាយនែន ម.ក
  • ទទួលបានការអនុញ្ញាតិពីក្រសួងមហាផ្ទៃ ។
  • ចាប់ផ្ដើមពីឈ្មោះ ឥណទានកម្ពុជា និងការអភិវឌ្ឈន៍ ។
  • ផ្ដើមផ្ដល់កម្ចីតូចៗត្រឹមតែ ២០ដុល្លារក្នុងមួយគ្រួសារ ។

 

 

ប្រវត្តិ ម៉ាមេឌី ហ្វាយនែន ម.ក

គ្រឹះស្ថានឥណទានជនបទ ម៉ាមេឌី ហ្វាយនែន ម.ក ហៅកាត់ថា មមឌ គឺជាក្រុមហ៊ុនឯកបុគ្គល ទទួលខុសត្រូវមានកំរិត (អក្សរកាត់ MAMEDE ពាក្យពេញគឺ MAHACHON MEET-HOUSE FOR DEVELOPMENT) ដើមឡើយជាអង្គការក្នុងស្រុកមួយឈ្មោះ ឥណទានកម្ពុជា និងការអភិវឌ្ឍ បានដែលបានទទួលការអនុញ្ញាតដោយក្រសួងមហាផ្ទៃលេខ១២៩៧សជណ ចុះទីថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៤ ដើម្បីធ្វើសកម្មភាពរបស់ខ្លួនលើគំរោងសកម្មភាពផ្តល់ឥណទានដល់ប្រជាពលរដ្ឋក្រីក្រដោយហេតុថា ឈ្មោះខាងលើមានលក្ខណៈជាសាធារណៈដែលអាចធ្វើអោយមហាជនយល់ច្រឡំ រវាងគ្រឹះស្ថានរដ្ឋ និងឯកជន នៅក្នុងឆ្នាំ២០១៥ គណៈគ្រប់គ្រងក៏បានធ្វើការប្តូរឈ្មោះទៅជា មហាជន ហ្វាយនែន ម.ក ដល់ឆ្នាំ២០១៨ ក៏បានប្តូរឈ្មោះជាថ្មីម្តង ទៀតគឺឈ្មោះ ម៉ាមេឌី ហ្វាយនែន ម.ក នេះតែម្តង ។ មាន​គោលបំណងខិតខំប្រឹងប្រែងចូលរួម គាំទ្រ ការកែលំអរ និងលើកស្ទួយ កំរិតជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ និងអាជីវកម្មខ្នាតតូចបំផុត តូច និងមធ្យមតាមប្រភេទ​អាជីវកម្ម​និមួយៗ​របស់​អតិ​ថិ​ជន​របស់ ឲ្យបានទទួលនូវប្រាក់ចំណេញ និងការរីកចំរើនជាមួយគ្នា តាមរយ:​ការ​ផ្តល់ នូវសេវាកម្មផ្នែកឥណទានដ៏ត្រឹមត្រូវ​​​ និងការប្រឹក្សា​យោ​បល់​ស្តី​ពី​ការ​ប្រើ​ប្រាស់​ឥណ​ទាន​របស់យើង ដើម្បីលើកស្ទួយកំរិតជីវភាពរបស់ប្រជាពលរដ្ឋ ចូលរួមចំណែកកាត់បន្ថយនូវ ភាព​ក្រីក្រ​​ដល់ប្រជាជនទូទៅ ។