អ្នកស្រី ឃុត សុខហេង ជាជនជាតិខ្មែរ ចូលបំរើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែនម.ក នៅឆ្នាំ២០២២ ក្នុងតួនាទីនាយិកាប្រតិបត្តិការ។ មុនពេលចូលបំរើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែនម.ក, អ្នកស្រី ធ្លាប់មានបទពិសោធន៍ជា គ្រូបង្រៀនរយៈពេល២ឆ្នាំនៅបឋមសិក្សា និង១ឆ្នាំនៅមធ្យមសិក្សានៃវិទ្យាល័យមេសាង ខេត្តព្រៃវែង។ ក្រោយមកអ្នកស្រី ក៏បានចូលបំរើការងារក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ អស់រយៈពេលជាង១២ឆ្នាំ ដែលមានតួនាទីជា មន្រ្តីឥណទានទូទៅ មន្រ្តីឥណទានឯកទេស អនុប្រធានសាខា ប្រធានសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ និង ជានាយិការង-នាយិកាស្តីទីសាខាទួលសង្កែរ-សាខាចោមចៅ នៃធនាគារមួយ នៅរាជធានីភ្នំពេញ ផងដែរ។ អ្នកស្រី ឃុត សុខហេង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញ គ្រប់គ្រងធានធានមនុស្ស នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាខេត្តព្រៃវែង ឆ្នាំ ២០១៣ និងកំពុងបន្តថ្នាក់អនុបណ្ឌិតឆ្នាំទី២ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ រាជធានីភ្នំពេញ។