កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង»

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង»

បុគ្គលិកនៃ​ គ្រឹះស្ថានម៉ាមេឌី ហ្វាយនែន ម.ក បានទៅចូលរួមកម្មវិធីសិក្ខាសាលានៅ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានកិច្ចគាំទ្រពីអង្គការ Water.org បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការផ្តល់ឥណទានទឹកស្អាតនិងអនាម័យ យុទ្ធសាស្ត្រក្នុងការកំណត់អតិថិជនគោលដៅ ក៏ដូចជាការធ្វើទីផ្សារឱ្យមានភាពទាក់ទាញនិងប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះសិក្ខាសាលាដដែលក៏មានគោលបំណងដើម្បីចែករំលែកនូវសមិទ្ធផលសម្រេចបាននិងផលជះវិជ្ជមានចំពោះសហគមន៍របស់គម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD) ដែលបានដាក់ឱ្យអនុវត្តចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣។