លោកស្រី ហៀក ប៊ុនរី បម្រើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ក្នុងតួនាទី នាយិកាស្ដីទី នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។
លោកស្រី ហៀក ប៊ុនរី ធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនោះ លោកស្រីឆ្លងកាត់តួនាទីរាប់ចាប់ពីថ្នាក់ក្រោម ដូចជា កាន់ខាងក្រុមការងារហិរញ្ញវត្ថុ និង ជាអ្នកបញ្ចូល គ្រប់គ្រង ទិន្នន័យ អស់រយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគណនេយ្យករ និង បានវិឌ្ឍន៍ខ្លួនជា សមាជិក គណៈកម្មការវាយតម្លៃបុគ្គលិក និង ធនធានមនុស្សក្នុងស្ថាប័នផងដែរ ។ ដោយមើលឃើញពី សក្តានុពល និង ការតស៊ូ ស្មោះត្រង់ជាមួយការងារ លោកស្រីបាន ទទួល ស្គាល់ពី គណៈគ្រប់គ្រង អោយដឹកនាំ លើកិច្ចការនាយកដ្ឋាន ធនធានមនុស្ស និង រដ្ឋបាល រហូតដល់ពេលបច្ចុប្បន្ន ។
លោកស្រីបានឆ្លងកាត់ការសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុ និង ធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយ តាំងពីឆ្នាំ ២០១២ នៅទីក្រុង ភ្នំពេញ ។
ក្រៅពីទទួលបានការសិក្សានៅសាកលវិទ្យាល័យ លោកស្រី ក៏ត្រូវបាន ស្ថាប័នបញ្ចូលសិក្សាវគ្គជំនាញៗ ជាច្រើន លើផ្នែកគ្រប់គ្រងធនធានមនុស្ស ការវាយតម្លៃ KPI និង ទទួលបានការសិក្សា វគ្គសិក្សាពិសេស បន្ថែមដូចជា ការអភិវឌ្ឈន៍ផ្នត់គំនិត 5Ps ការកំណត់គោលដៅ ភាពជាអ្នកដឹកនាំ អ្នកគ្រប់គ្រងអាជីវកម្មវៃឆ្លាត TBM ជាដើម ។