លោក ម៉ាក វីរៈ ចូលបំរើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែនម.ក នៅឆ្នាំ២០២៣ ក្នុងតួនាទី នាយកសាខា។ មុនពេលចូលបំរើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែនម.ក វីរៈ ធ្លាប់មានបទពិសោធន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ អស់រយៈពេលជាង ១១ឆ្នាំ ដែលមានតួនាទីជា មន្រ្តីសន្សំ មន្រ្តីអន្តរាគមន៍ផ្នែកលក់ អនុប្រធានសាខា ប្រធានឥណទានខ្នាតតូចនិងមធ្យម ប្រធានទំនាក់ទំនងអតិថិជនផ្នែកសាជីវកម្មតំបន់ទី៩ និង ប្រធានជាន់ខ្ពស់ទំនាក់ទំនងអតិថិជនផ្នែកសាជីវកម្មតំបន់ទី៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ។
លោក វីរៈ បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង ជំនាញ ផែនការសេដ្ឋកិច្ច នៅ មជ្ឍមណ្ឌលបណ្ដុះបណ្ដាលផែនការ ស្ថិតិ ឆ្នាំ ២០០៨ និង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញ គ្រប់គ្រងទីផ្សារ នៅសកលវិទ្យាល័យ អាស៊ីអ៊ឺរ៉ុប នៅឆ្នាំ២០១១ និង កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ អាស៊ីអ៊ឺរ៉ុប ។