ណារិន ពិសិដ្ឋ

អភិបាល

លោក ណារិន ពិសិដ្ឋ បានទទួលវគ្គបណ្តុះបណ្តាលរយៈពេលពីរឆ្នាំនៅសាលារដ្ឋបាល ក្នុងឆ្នាំ ២០០១ ។ លោក ក៏បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេងរបស់ជប៉ុន ក្នុងឆ្នាំ ២០១៣ និង បានបន្តសិក្សា រហូតបញ្ចប់សញ្ញាបត្រ ថ្នាក់បណ្ឌិត នៅឆ្នាំ ២០១៩ ។ 

លោកបានចូលរួមចំណែកច្រើនជាង ២០ ឆ្នាំ ក្នុងការសហការរបស់ដៃគូសាធារណៈ និងឯកជន ព្រមទាំង គំនិតច្នៃប្រឌិតថ្មីៗក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា។ លោកបានចូលរួមចំណែក កសាង ម៉ាមេឌី ក្នុងភាពជាដៃគូ និង កសាងទំនាក់ទំនងផ្នែកខាងក្រៅ កាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាងនេះទៅទៀត លោកបានចូលរួមចំណែកជាមួយថ្នាក់ដឹកនាំម៉ាមេឌី ជានិច្ចកាល ផ្តល់ឱកាសជូនបុគ្គលិកទាំងអស់ដើម្បីបន្តកសាងសមត្ថភាព និងរីកចម្រើនក្នុងអាជីព ។ 

យើងសម្រេចក្តីសុបិនរួមគ្នា កសាងចក្ខុវិស័យ និងរីកចម្រើនរួមគ្នាដោយសមធ៌ម។

មតិយោបល់

ព័ត៌មានអ៊ីមែលរបស់អ្នកនឹងមិនត្រូវបានផ្សព្វផ្សាយទេ។