ដេត ផាន់ណា

នាយកស្តីទី នាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងគ្រប់គ្រងហានិភ័យ

លោក ដេត ផាន់ណា បម្រើការងារជាមួយគ្រឹះស្ថាន ម៉ាមេឌី ហ្វាយនែន ម.ក ក្នុងតួនាទីជា នាយកស្តីទី នាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងគ្រប់គ្រងហានិភ័យ។
លោក ផាន់ណា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំក្នុងកិច្ចការត្រួតពិនិត្យផ្ទៃក្នុង សវនកម្មផ្ទៃក្នុង និង កំពុងធ្វើកិច្ចការជាសមាជិកគណៈកម្មការគ្រប់គ្រងហានិភ័យ ដែលធ្វើរបាយការណ៍ដោយផ្ទាល់នៅក្នុងគណៈកម្មការគ្រប់គ្រងហានិភ័យ និង សវនកម្មផ្ទៃក្នុង លោកក៏បានឆ្លងកាត់បទពិសោធន៍យ៉ាងសំខាន់ក្នុងតួនាទីជា មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកគាំទ្រកិច្ចការយុទ្ធសាស្រ្ត និង ប្រតិបត្តិការ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយ អភិបាល ទទួលបន្ទុកកិច្ចការយុទ្ធសាស្ត្រ ផងដែរ ។ ដោយលោក  មានភាពវៃឆ្លាត និង មានភាពមុះមុតជាមួយការងារ ត្រូវបាន គណៈគ្រប់គ្រងផ្តល់ទំនុកចិត្ត ដឹកនាំ កិច្ចការនាយកដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង គ្រប់គ្រងហានិភ័យ ។

ចំពោះការសិក្សាវិញ លោក ផាន់ណា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ គណិតវិទ្យាស្ថិតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។ ក្រៅពីនេះលោកបានចូលរួម វគ្គបណ្តុះបណ្តាល និង ទទួលបានការបង្វឹកផ្ទាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាច្រើន ដូចជា វគ្គអភិវឌ្ឈផ្នត់គំនិត វគ្គភាពជាអ្នកដឹកនាំ វគ្គភាពជាអ្នកគ្រប់គ្រងកិច្ចការសវនកម្មផ្ទៃក្នុង វគ្គការគ្រប់គ្រងហានិភ័យ  វគ្គបង្វឹកការគ្រប់គ្រង  Talen Business Manager (TBM)  ការគ្រប់ដឹកនាំយុទ្ធសាស្ត្រអង្គភាព និង ការគ្រប់គ្រងប្រព័ន្ធឌីជីថល ជាដើម ។

មតិយោបល់

ព័ត៌មានអ៊ីមែលរបស់អ្នកនឹងមិនត្រូវបានផ្សព្វផ្សាយទេ។