ចាប់ផ្តើមជាមួយយើង
ចាប់ផ្តើមជាមួយយើងខ្ញុំ
បរិយាកាសការងារ
គ្រឹះស្ថានឥណទានជនបទ ម៉ាមេឌី ហ្វាយនែន ម.កគឺជាគ្រឹះស្ថានឥណទានជនបទឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានឥណទានជនបទជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និងមានទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។
លើសពីនេះទៀត យើងផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានលក្ខណៈប្រកួតប្រជែង ការពង្រឹងសមត្ថភាពបុគ្គលិក និងការការពារផ្នែកសង្គមដល់បុគ្គលិកគ្រប់រូប។
គុណតម្លៃជាបុគ្គលិក ម៉ាមេឌី
សេវាកម្ម៖ ផ្ដល់ការបំរើអតិថិជន ប្រកបដោយវិជ្ជាជីវៈ គុណភាពខ្ពស់ រហ័សទាន់ចិត្ដ ឆ្លើយតបរហ័សទាន់ពេលវេលា ចំពោះសំណូមពរ សំណើរពីគ្រប់ភាគីដែលពាក់ព័ន្ធនិងប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅ ។
សុចរិតភាព៖ ស្មោះត្រង់ មិនកេងបន្លំ (ប្រាក់កាស់ ពេលវេលា ព័ត៌មាន ឯកសារសម្ងាត់ និងទ្រព្យសម្បត្ដិ)របស់ក្រុមហ៊ុន ឫអ្នកដទៃ ។
ទទួលខុសត្រូវ៖ ស្មារតីម្ចាស់ការរាល់ទង្វើលរបស់ខ្លួនធ្វើដោយប្រកដប្រជា ដោយមានប្រសិទ្ធភាពខ្ពស់និងមានប្រយោជន៍ទៅគ្រប់ភាគីពាក់ព័ន្ធរួមទាំងបរិស្ថាននិងសង្គមផង ។
តម្លាភាព៖ មិនប្រកាន់បក្សពួកនិយមឬសាច់ញាតិ ឬ ក្រុមឡើយការវាយតម្លៃដោយយោលលើលទ្ធផល វាស្ដែងអំពីសមត្ថភាពនិងការខិតខំប្រឹងប្រែក្នុងការលើកសរសើរឬស្ដីបន្ទោសចំពោះគ្រប់បុគ្គលិកគ្រប់ជាន់ថ្នាក់ ។
រួមសាមគ្គីភាព៖ ផ្ដាល់តម្លៃអោយគ្នា សាមគ្គីភាព សហការគ្នាល្អ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និង ដោយកាយវាចារចិត្ដទៅគ្រប់ភាគីដែលជាកត្ដាជួយលើកកម្ពស់សមត្ថភាព និងភាពរីកចំរើនរបស់ស្ថាបន ។
ប្ដេជ្ញា៖ ខិតខំប្រឹងប្រែងបំពេញការងារដោយក្ដីអំណត់ និងពុះពារ ការលំបាកដើម្បីសំរេច ការងារប្រកបដោយប្រសិទ្ធភាព។