គណៈគ្រប់គ្រង គ្រឹះស្ថានម៉ាមេឌី ហ្វាយនែន ម.ក បានចូលរួម សិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ

គណៈគ្រប់គ្រង គ្រឹះស្ថានម៉ាមេឌី ហ្វាយនែន ម.ក បានចូលរួម សិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ ដែលមានវត្ថុបំណង និង គោលដៅ៖
១.ស្វែងយល់ អំពីការគ្រប់គ្រងហានិភ័យ និងកសាងភាពធន់៖ ការពិភាក្សា និង ចែករំលែកយុទ្ធសាស្ត្រសំខាន់ៗដើម្បីការពារហានិភ័យ និងពង្រឹងភាពធន់របស់គ្រឹះស្ថានឥណទានជនបទក្នុងបរិបទបច្ចុប្បន្ន និង ទៅអនាគត។
២. ពង្រឹងកិច្ចសហការ៖ ត្រៀមខ្លួនសម្រាប់កិច្ចសហការ និងស្វែងរកឱកាសថ្មីៗជាមួយអ្នកវិនិយោគ និងដៃគូពាក់ព័ន្ធ។
៣.ពង្រីកបណ្ដាញទំនាក់ទំនង៖ កសាងទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គីភាពរវាងគ្រឹះស្ថានឥទានជនបទ និយ័តករ និងភាគីពាក់ព័ន្ធ។